លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលខ្នាតខ្លីនៃផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម


កំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ខ្នាតខ្លី ក្នុងការពង្រឹងសមត្ថភាព បំពាក់បំប៉នស្មារតី ដល់ក្រុមយុវជនសកម្ម KCY ក្រុងកំពង់ចាម របស់ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។ ក្នុងនោះ សមាសភាពចូលរួម មានចំនួន ៤០ នាក់ សិក្សាលើប្រធានបទ ស្តីពីការសរសេរព័ត៌មានខ្លី ការថតរូប ការកាត់តវីដេអូ សម្រាប់ខ្លឹមសារលើបណ្តាញសង្គម និងតួនាទី ភារកិច្ច ផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម។

លោក ស្រី សុភ័ក្ត្រ ក៏បានស្វាគមន៍ អបអរសាទរ ក្រុមយុវជនដែលស្ម័គ្រចិត្តចូលរួមការងារ គាំទ្រ ផ្សព្វផ្សាយ និងការពារ ជាមួយផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ខេត្តកំពង់ចាម។ ហើយលោកបានជំរុញលើកទឹកចិត្ត ខិតខំបន្តទៀត ជាមួយនូវការប្រកាន់ខ្ជាប់នូវទស្សនៈ ភារកិច្ចយុវជនជំនាន់ក្រោយ ដូចតទៅ ៖
1. ថែរក្សា មរតក សមិទ្ធផលយុវជនជំនាន់មុនឲ្យគង់វង្ស (រួមទាំងសន្តិភាព)
2. យើងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត
3. យើងត្រូវផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយទៀត