ព្រឹកថ្ងៃទី06 ខែមីនា ឆ្នាំ2017 លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ និងលោក យី វណ្ណៈ អភិបាលរងស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សប្បុរសជនរបស់បងប្អូនពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េ ដែលបានផ្តល់ជូនតាមរយៈលោក ប៊ុន ថេង (ធ្វើការនៅប្រទេសកូរ៉េ) ជូនគ្រួសារជួបការលំបាក ឈ្មោះ ឆៃ លាងថុល ហៅ ស្រីលាភ អាយុ 20ឆ្នាំ រស់នៅភូមិបឹងដែង ឃុំព្រែកកក់ នូវសម្ភារៈ អង្ករ 50kg មី2កេះ ត្រីងៀត1 kg ទឹកដោះគោឆៅ1យួរ សាប៊ូ1ដុំធំ ថ្នាំដុសថ្នាំ1ប្រអប់ធំ បំពង់ទឹកក្តៅ1 ចង្ក្រានហ្គាស1 មុង ភួយ …និង ថវិកា ចំនួន 550,000រៀល សរុបថវិកាចំនួន 200ដុល្លា ។
ពលករនៅប្រទេសកូរ៉េ ផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាជនក្រីក្រ នៅក្នុងស្រុុកស្ទឹងត្រង់
