sovanney lor | មិនា ២៧, ២០១៧ ១០:២៦ ព្រឹក


ថ្ងៃទី05/3/2017វេលាម៉ោង8.00hឯ.ឧលន់ លឹមថៃប្រធានគណបក្សខេត្ត​និងជាអភិបាលខេត្តកំពង់ចាម​អមដំណើរដោយ​ ឯ.ឧ​​អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សានិងគណអភិបាលស្រុកកំពង់សៀម គណបក្សមូលដ្ឋានឃុំស្រក និងដោយបានការចូលរួមពីប្រ/ជភូមិល្ពាកចំនួន600នាក់​ បានប្រារព្វពិធីប្រគល់សំណង់ទ្វារស្ទាក់ទឹកជូនប្រ/ជភូមិល្ពាក​និងភូមិស្រកដើម្បីប្រើប្រាស់ស្រោចស្រពផ្ទៃដីស្រែប្រាំងនិងវស្សាប្រមាណ600ហិតា។
បន្ទាប់ពីបានបញ្ចប់​កម្មវិធីឯ.ឧបានអញ្ជើញជួបគណបក្សឃុំស្រក បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ​នៅស្នាក់ការ​គណបក្សឃុំ ដើម្បី​ត្រួតពិនិត្យការងារ​គណបក្ស។
ឯ.ឧប្រធានគណបក្សខេត្តបានមានប្រសាសន៍ណែនាំដល់បេក្ខជនទាំងអស់ត្រូវចាប់ផ្ដើមចុះធ្វើសកម្មភាពពីឥឡូវនេះដោយចុះដល់ខ្នងផ្ទះក្ដាប់ពីជីវភាពរបស់ប្រជាពលរដ្ឋមានបញ្ហាអ្វីខ្លះដូចជាខ្វះជំរកស្នាក់នៅឬមិនសមរម្យតំបូលលិចទឹកខែវស្សា
ចាស់ជរាគ្មានទីពឹងស្លាប់គ្មានម្ឈូសគ្រួរសារក្រីក្រគ្មានកង់អោយកូនជិៈទៅរៀន។ល។ទន្ទឹមនោះពេលចុះតាមផ្ទះត្រូវដាក់តាមនូវពាក្សសុំចូលបក្សដើម្បីកសាងបន្ថែមចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួច។ក្នុងពិធីទាំងពីរឯ.ឧបានឧបត្ថមដល់កម្លាំងការពារទាំង3ចំនួន600.000៛ឧបត្ថមគណបក្សឃុំនិងបេក្ខជនម្នាក់50.000៛សរុបអស់ប្រាក់2.600.000៛។ឧបត្ថមជួសជុលផ្លូវដីប្រវែង1000ម៉ែត្រអណ្ដូងស្នប់1ដល់សាលាបឋមសិក្សាតាម៉ៅ
និងឧបត្ថមល្ខោនបាសាក់កំសាន្ត១យប់នៅពេលជួសជុលផ្លូវរួច។

១ ២ ៣




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

មហាវិថី ព្រះកុសមៈនារីរតន៍ ភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

សារអេឡិចត្រូនិច : cpp.kampongcham@gmail.com, គេហទំព័រ : www.kampongcham.org.kh Fax: ០២៣៨៨៥៨២៧