ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ចុះជួបប្រជាជន​នៅឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

sovanney lor | កម្ភៈ ១, ២០១៧ ៨:០៤ ល្ងាច


នៅថ្ងៃទី ២៦ ខែករា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារ​គណៈ​កម្មាធិ​ការ​កណ្ដាល​ចុះជួយខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាល​ជាមួយប្រជាពលរដ្ឋចំនួន​១៥៥៥នាក់ ស្រី ៨៧២​នាក់ ដែលបានអញ្ជើញមកជួបជុំ​នៅវត្តគរ ឃុំគរ ស្រុកព្រៃឈរខេត្តកំពង់ចាម ។ អញ្ជើញអមដំណើរ​ឯកឧត្តម ឧបនាយក​​រដ្ឋមន្ត្រី យឹម ឆៃលី ក្នុងឱកាសនោះដែរមាន៖ ឯកឧត្តម លន់ លឹមថៃ​ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី​ប្រធានមន្ទីរ​អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុកព្រៃឈរ ក្រុមការងារ​ចុះជួយស្រុកព្រៃឈរ ប្រធាន​ក្រុមការងារ​ចុះជួយ ឃុំគរ ស្រុកព្រៃឈរ ក្រុមប្រឹក្សាឃុំគរ ។

មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​លើក​ឡើង​​នូវសំណូមពរ៣ចំណុច ជូនដល់ប្រជាជន៖ ១.សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា សមិទ្ធិផលថ្ងៃ៧មករា ឲ្យបាន​ស្ថិតស្ថេរគង់វង់ ជាពិសេសសុខសន្តិភាព ២. សូមបងប្អូនចូលរួម​ដោះស្រាយការងារសង្គមឲ្យបាន​​ល្អ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ចូលរួមដោះស្រាយសេវាសាធារណៈ​ជូនប្រជាពលរដ្ឋឲ្យបាល្អ ៣. ជួយអប់រំក្មេងជំនាន់ក្រោយ​ឲ្យពួកគេបានក្លាយ​ជា​ពលរដ្ឋល្អ បណ្ដុះស្មារតី​ស្នេហាជាតិដើម្បីអនាគតប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ។

ក្នុងឱកាសនោះ ឯកឧត្តម បាន​ចែកអំណោយ ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងម្នាកៗ​ទទួលបាន ថវិកា ១០.០០០៛ និងកុមារ ១៤៧ នាក់ ម្នាក់ៗ​ទទួលបាន ៥.០០០៛ ។

ពិធីនេះបានបញ្ចប់​នៅវេលាម៉ោង ៩:៣០ នាទី ក្នុងបរិយាកាសសោមនស្សរីករាយ ។

index​១ index​២ index​៣ index​៤ index​៥ index

 






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

មហាវិថី ព្រះកុសមៈនារីរតន៍ ភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

សារអេឡិចត្រូនិច : cpp.kampongcham@gmail.com, គេហទំព័រ : www.kampongcham.org.kh Fax: ០២៣៨៨៥៨២៧