ឯកឧត្តម លន់​ លឹមថៃ អញ្ជើញកាត់ខ្សែរបូសម្ពោធសមិទ្ធផលនានា​នៅវត្តពោធិមង្គលឧត្តម​ក្រឡា ក្នុងឃុំអំពិល ស្រុុកកំពង់សៀម

sovanney lor | កម្ភៈ ៥, ២០១៧ ៧:០៤ ល្ងាច


ថ្ង្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង ៨ៈ៣០នាទី ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុកកំពង់សៀម មេឃុំ និងក្រុមប្រឹក្សាឃុំអំពិល បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ធោធឆ្លងសមិទ្ធផលផ្សេងៗក្នុងវត្តពោធិមង្គលឧត្តមក្រឡា ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម ដោយ​មានការ​អញ្ជើញ​ចូលរួមពីសំណាក់ប្រថាពលរដ្ឋប្រមាណជិត ១.០០០នាក់មាន​ប្រសាសន៍​​​​​សំណេះ​​​​​​​សំណាល​​ទៅកាន់ប្រជាពលរដ្ឋ នៅក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់ចៅអធិការវត្ត​ដែល​បាន​ប្រមូលផ្ដុំនូវសទ្ធា​ជ្រះថ្លារបស់ពុទ្ធបរិស័ទក្នុងការចូលរួមកសាងវត្តអារាម ព្រមទាំងសប្បុរសជនទាំងអស់​ដែលបាន​បរិច្ចាគ​ថវិកាចូលរួមកសាងវត្តអារាមឲ្យមានការរីកចម្រើនគួរឲ្យកត់សំគាល់ ។ ជាមួយនោះ ឯកឧត្តម ក៏បានលើកឡើងអំពីការ​ខិត​ខំពុះពាររាល់ការលំបាក របស់អាជ្ញាធរខេត្ត ស្រុក ឃុំ ក្នុងការអភិវឌ្ឍ ឃុំ សង្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា​របស់ប្រជាពលរដ្ឋ ដូចជា៖ ដោះស្រាយទីតាំងចាក់សម្រាម ចៀសពីការប៉ះពាល់ដល់ប្រជាជននៅតំបន់នេះ ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ពន្ធ ពីផ្លូវដីទៅផ្លូវកៅស៊ូ ធ្វើឲ្យបណ្ដាញអគ្គិសនីបានតចូលដល់គ្រប់ភូមិ… ទាំអស់នេះសុទ្ធតែបាន​ធ្វើឲ្យមាន​ការ​ប្រែ​ប្រួល​ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពកាន់តែប្រសើរ ។ ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ព្រមទាំងបានបកស្រាយនូវចំណុចថាច្រើន​នៃ​ការឃោសនាមួលបង្កាច់ បំភ្លៃការពិត របស់បក្សប្រឆាំង និងពួកអគតិ និងសូមឲ្យប្រជាពលរដ្ឋ​ចូលរួម​ជាមួយអាជ្ញាធរក្នុងការ​កំចាត់​គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បី​ភូមិ ឃុំ​មានសុវត្ថិភាព ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម លន់ លឹមថៃ បានប្រគេនបច្ច័យចូលបុណ្យកសាងវត្ត ចំនួន ៤.០០០.០០០រៀល  និង​ចែក​ជូន​ដល់ លោកតា លោកយារយ ៥០ នាក់​​ម្នាក់ៗទទួលបាន ក្រណាត់សមួយដុំប្រាក់ ៥.០០០រៀល ប្រជាជន​៥០០រយនាក់ ម្នាក់ៗទទួលបានក្រម៉ា១ លោកគ្រូ អ្នកគ្រូ ១៧នាក់ ម្នាក់ៗទទួលបាន ប្រាក់ ២០.០០០រៀល សិស្សបថមសិក្សា ៣៣៩នាក់ ម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច១ដើម កងកម្លាំងប្រដាប់អាវុធទាំងបីរបស់ស្រុក ម១អង្គភាពទទួលបាន ២០០.០០០រៀល​។

១ ២ ៣ ៤ ៥ ៤






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

មហាវិថី ព្រះកុសមៈនារីរតន៍ ភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម

សារអេឡិចត្រូនិច : cpp.kampongcham@gmail.com, គេហទំព័រ : www.kampongcham.org.kh Fax: ០២៣៨៨៥៨២៧